ទំនាក់ទំនងព័ត៌មាន: Olympic: 081​​ 330 330/017 799 983 Veng Sreng: 085 454 222/081 310 310 info@sis.edu.kh

វីដេអូឯកសារ

ទំនាក់ទំនងសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 195

ម្សិលមិញ 288

ស​ប្តា​ហ៍​នេះ 1141

ខែ​នេះ 7738

ឆ្នាំ​នេះ 68086

ទាំងអស់ 617063


ការស្រឡាញ់ គឺជាការចែករំលែក ការស្រឡាញ់ គឺជាការលះបង់

 ថ្ងៃ ពុធ, ០៩២០១៩ 10:01 am

នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ គណៈគ្រប់គ្រងសាលាអន្តរជាតិ អេស អាយ​ អេស បានបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌ SIS លើកទី៦ "SIS Charity Show 2019"។ ពីមួយឆ្នាំទៅមួយឆ្នាំ​យើងទទួលបានមូលនិធិកាន់តែច្រើន និងបានជួយកុមារកម្ពុជាយើងកាន់តែច្រើន ជាការពិតណាស់ លើសពីការប្រមូលថវិកាជួយមន្ទីរពេទ្រគន្ធបុប្ផា កម្មវិធីសប្បុរសធម៌នេះ បានបណ្តុះនូវគំនិតក្នុង​ការធ្វើទាន ដល់ប្អូនៗយុវវ័យដែលជាទំពាំងស្នងឬស្សី ឱ្យចេះរួបរូមសាមគ្គីគ្នា ចេះស្រឡាញ់ ចេះជួយ និងចេះលះបង់ “ការស្រឡាញ់ គឺជាការចែករំលែក” “ការស្រឡាញ់ គឺជាការលះបង់”។​ ​ជាពិសេសយើង​បានផ្តល់ឪកាសដល់ប្អូនៗ ដែលមានទេពកោសល្យ​ និងសមត្ថភាពល្អខាងសិល្បៈ បានសម្តែងបង្ហាញជូនទស្សនា ដែលសកម្មភាពនេះជាការធ្វើអំពើល្អ ក្នុងសង្គមមួយ មានតម្លៃមិនអាច​កាត់ថ្លៃ​បាន។​

គួររំលឹកផងដែរថា កម្មវិធីសប្បុរសធម៌នេះបានចាប់ផ្តើមតាំងពីឆ្នាំសិក្សា2012-13 និង2014​ ​(រដូវកាលទី១ ​និង ​ទី​២) យើងមិនបានរៀបចំកម្មវិធីអ្វីធំដំទេ យើងគ្រាន់តែធ្វើការអំពាវនាវស្នើសុំការជួយឧបត្ថម្ភ វិភាគទានពី​សិស្សានុ​សិស្ស​​ មាតាបិតាអាណាព្យាបាលនិងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកទាំងអស់ ពេលនោះ​យើង​ទទួល​បាន​ថវិកា 11លានរៀល បន្ទាប់មក 5000ដុល្លារ។ ចាប់ពីឆ្នាំ 2014-15 គឺជាឆ្នាំដំបូងនៃការរៀបចំ​ប្រគុំតន្ត្រី​សប្បុរស ប្រារព្វធ្វើនៅCKCC គឺជាការប្រគុំតន្រ្តី​ដ៏អស្ចារ្យមួយ កាលនោះយើងប្រមូលបានថវិកាមូលនិធិរហូតដល់10000ដុល្លារ និង10116ដុល្លារ​ តែក្នុងឆ្នាំ2016 យើងអាក់ខានធ្វើវា រយៈពេល១ឆ្នាំ ព្រោះកាលនោះសាលារៀនSISយើងត្រូវ រើទីតាំងថ្មីស្របពេលមកអគារបច្ចុប្បន្ន រហូតដល់ឆ្នាំទៅម៉ិញនេះ​ យើងបានចាប់ផ្តើមសារជាថ្មីវិញនៅទីនេះដដែល ដែលទទួលបានថវិកាមូលនិធិរហូតដល់២ម៉ឺនដុល្លារ៕


រក្សា​សិទ្ធិ​គ្រប់យ៉ាង © ២០១៨ ដោយសាលាអន្តរជាតិ អេស អាយ អេស